ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ ណែនាំដាក់បទបញ្ជា និងជាផ្សព្វផ្សាយនូវផែនការការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ ជូនប្រជាពលរដ្ឋ និងថ្នាក់ដឹកនាំជាតិ អន្តរជាតិ ផ្សព្វផ្សាយការងារអប់រំចិត្តសាស្ត្រ និងការងារផ្សេងៗមួយចំនួនទៀត ដែលត្រូវអនុវត្តនាពេលខាងមុខនេះ។ ដោយឡែក លោក មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង តាមក្រុង/ស្រុកទាំង១១ បានចូលរួមស្តាប់ តាមរយៈប្រព័ន្ធវីដេអូ Microsoft Teams ។