ត្បូងឃ្មុំ៖ ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានដឹកនាំប្រជុំដាក់ផែនការការពារសន្តិសុខ រក្សាសុវត្ថិភាព ក្នុងពិធីសម្ពោធស្ពានស្ទឹងត្រង់-ក្រូចឆ្មារ និងចែកអាវរងារដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់នាយ នាយរងអាវុធហត្ថទូទាំងខេត្តត្បូងឃ្មុំ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ។