កំពង់ឆ្នាំង៖ នៅវេលាម៉ោង០៩ និង ៣០នាទីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក វរសនីយ៍ឯក ហង្ស សុជាតិ មេបញ្ជាការរងទទួលផែនការងារយុត្តិធម៌ និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុករលាប្អៀរ ព្រមទាំងបានការអនុញ្ញាតពីសំណាក់ លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង យោងបទល្មើសជាក់ស្ដែង និងពាក្យបណ្ដឹងរបស់ជនរងគ្រោះឈ្មោះ ឡា សិកគ្រី ភេទប្រុសអាយុ ២៦ឆ្នាំមុខរបរអាជីវកររស់នៅភូមិប្អេរ សង្កាត់ប្អេរ ក្រុង/ខេត្តកំពង់ឆ្នាំង និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ដែលពាក់ព័ន្ធក្នុងករណីលួចទូរសព្ទដៃ គ្រឿងអលង្ការ និងទទួលផលចោរកម្មប្រព្រឹត្តកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង០៤ និង១៥នាទីព្រឹកស្ថិតនៅចំណុចភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំងនិងភូមិពពេលពក ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តដើម្បីបន្តនីតិវិធី។