កណ្តាល៖ រសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត តំណាងលោកឧត្តមសេនីយ៍ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំក្រុមការងារ កងរាជអាវុធហត្ថខេត្ត ចូលរួមបុណ្យសព និងនាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តចំនួន ១០,២២០,០០០រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់គ្រួសារសព លោក អនុសេនីយ៍ឯក នង សុភាព ជំនួយការ មូលដ្ឋានកងរាជអាវុធហត្ថ ស្រុកកណ្តាលស្ទឹង ដែលបានទទួលមរណភាពដោយរោគាពាធ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ថិតនៅភូមិច្បាមន ឃុំកុម៉ារាជា ស្រុកបាទី ខេត្តតាកែវ ។