You are currently viewing លោកឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង ដឹកនាំកម្លាំងអាវុធហត្ថខេត្ត ចូលរួមការពារ និងជួយពន្លត់ភ្លើងឆេះក្លឹប SENSE

លោកឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង ដឹកនាំកម្លាំងអាវុធហត្ថខេត្ត ចូលរួមការពារ និងជួយពន្លត់ភ្លើងឆេះក្លឹប SENSE

ប៉ៃលិន៖ នៅវេលាម៉ោង ០៥:៤៥នាទីព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ លោកឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន បានដឹកនាំកម្លាំងអាវុធហត្ថខេត្ត ចូលរួមការពារ និងជួយពន្លត់ភ្លើងឆេះក្លឹប SENSE ដោយមូលហេតុផ្ទុះសេខ្សែភ្លើង នៅចំណុចភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ម្ចាស់ទីតាំងឈ្មោះ ឃុន លីហង្សសាក់ ភេទប្រុស អាយុ ៤៨ឆ្នាំ មានទីលំនៅបច្ចុប្បន្នរស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។