ភ្នំពេញ៖ ព្រឹកថ្ងៃសៅរ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក នន្ទ សុខា មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមសេនីយ៍ឯក ជុំ សម្ប័ទ ទីប្រឹក្សាក្រសួងការពារជាតិ ដែលបានទទួលមរណៈភាពកាលពីថ្ងៃទីព្រហស្បតិ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង ០១ និង ០០នាទីរំលងអធ្រាត្រក្នុងជន្មាយុ ៨៣ឆ្នាំ ដោយរោគារពាធ។ សពតម្កល់ធ្វើបុណ្យទក្ខិណានុបទាននៅគេហដ្ឋាននៃសព ផ្ទះលេខ១៨K ផ្លូវ១៨០០ ភូមិបឹងរាំង សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។