ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ នៅបន្ទប់សវនាការ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតឱ្យលោកវរនាវីឯក Vitaly Luchsev អនុការិយាល័យអនុព័ន្ធយោធានៃស្ថានទូតរុស្ស៊ី ចូលជួបពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការ និងណែនាំខ្លួន លោកវរសេនីយ៍ឯក ជេវ ស្មៀរ ដែលទើបមកបំពេញបេសកកម្មនៅកម្ពុជា។