You are currently viewing ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បើកចែកអាវរងាដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចឣគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដល់នាយ នាយរងអាវុធហត្ថ

ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បើកចែកអាវរងាដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចឣគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដល់នាយ នាយរងអាវុធហត្ថ

ព្រះសីហនុ៖ ព្រឹកថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ បានអញ្ជើញជួបសំណេះសំណាល និងបើកចែកអាវរងាដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចឣគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្ត និងកម្លាំងកងអនុសេនាធំប្រតិបត្តិការទី២ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រចាំការខេត្តព្រះសីហនុ។