រតនគិរីៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបរកែវ បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បង្ក្រាបបទល្មើសព្រៃឈើចំនួន០១លើក ដោយឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ ស្ថិតនៅចំណុចភូមិក្លីក ឃុំសឿង ស្រុកបរកែវ ខេត្តរតនគិរី។
បើតាមប្រភពពត៌មានពីភ្នាក់ងារ GRK News ប្រចាំខេត្តរតនគិរី បានឱ្យដឹងថា
កម្លាំងបានធ្វើការចាប់យកវត្ថុតាង មួយចំនួន រួមមានៈ
០១. រថយន្ត ចំនួន០១គ្រឿង
០២. ឈេីប្រភេទធ្នុង ចំនួន ១៦២៦គីឡូ ស្មើ១៧៦ដុំ
០៣. មាន់ជល់ ចំនួន០៣ក្បាល។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តរតនគិរី បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។