ភ្នំពេញ៖ រសៀលថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី មាស យ៉ត នាយកស្ដីទី វិទ្យាស្ថានកងរាជអាវុធហត្ថកំបូល បានអញ្ជើញជាធិបតីក្នុងពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ដោយមានការចូលរួមពីលោកប្រធានមន្ទីរ យោធាចារ្យ និងនាយការិយាល័យជំនាញ ដែលមានការពាក់ព័ន្ធ។