ថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តសៀមរាប បានរៀបចំពិធីបើកចែកអាវរងាដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមេហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង ជានាយសេនាធិការ លោកមេបញ្ជការរងទទួលការងារជំនាញ លោកនាយរងសេនាធិការដ្ឋាន លោកប្រធានមន្ទីរទាំង៧ លោកនាយការិយាល័យទាំងអស់ និងលោកមេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង/ស្រុកទាំងអស់។