ភ្នំពេញៈ វេលាម៉ោង១២និង០០នាទី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ នៅអគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននិងកំពុងបើកកិច្ចប្រជុំត្រួតពិនិត្យការងារ ជំនាញហិរញ្ញវត្ថុ ទូទាំងរាជធានី-ខេត្តប្រចាំខែកញ្ញា និងទិសដៅបន្តប្រចាំខែតុលា ឆ្នាំ២០១៦
និងការងារបូកសរុបលទ្ធផលការងារជំនាញហិរញ្ញវត្ថុរយះពេល០៩ខែ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី វ៉ា ស៊ិនភីរម្យ នាយរងសេនាធិការ និងជានាយការិយាល័យហិរញ្ញវត្ថុ កងរាជអាវុធហត្ថលើផ្ទៃប្រទេស។
ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ នាយការិយាល័យហិរញ្ញវត្ថុតាមបណ្តារាជធានី-ខេត្ត និងនាយ នាយរង ពលអាវុធហត្ថដែលមានការពាក់ព័ន្ធផងដែរ។