You are currently viewing ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន អញ្ជើញពិធីប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដល់ក្រុមគ្រួសារសព

ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន អញ្ជើញពិធីប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដល់ក្រុមគ្រួសារសព

ឧត្តរមានជ័យ៖ ថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានអញ្ជើញពិធីប្រគល់ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេស ចំនួន ២៧,៨២៩,៥០០ រៀល ជូនដល់ក្រុមគ្រួសារសព លោក អនុសេនីយ៍ទោ ជិត ធី នាយគិលានដ្ឋាន មន្ទីរភស្តុភារកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។