បន្ទាយមានជ័យ៖ រសៀលថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នៅច្រកទ្វាអន្តជាតិបោយប៉ែត លោកឧត្តមសេនីយ៍ទោ ជា អេងយ៉ុង ស្នងការ ស្នងការដ្ឋាន ស្រាវជ្រាវព័ត៌មានសន្តិសុខ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងប្រតិភូអមដំណើរ បានប្រគល់ជនជាតិថៃឆ្លងដែនខុសច្បាប់ ចំនួន១០៣នាក់ តាមការសុំរបស់ភាគីប៉ូលីសថៃ។