ភ្នំពេញ : ដោយអនុវត្ត និងគោរពតាមការណែនាំរបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសព្រឹកថ្ងៃសុក្រ ៧រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំក្រុមការងារនាយរងសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញចុះសួរសុខទុក្ខ និងពាំនាំនូវការផ្ដាំផ្ញើនឹករលឹក និងសួរសុខទុក្ខពីសំណាក់លោកនាយឧត្តមសេនីយ៍ សៅ សុខា ជូនចំពោះលោកឧត្តមសេនីយ៍ទោ ដួង ចោម នាយរងសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលមានជំងឺ និងកំពុងសម្រាកព្យាបាលនៅផ្ទះ។ នៅក្នុងឱកាសនៃការចុះសួរសុខទុក្ខនេះលោកឧត្តមសេនីយ៍ទោ នាយសេនាធិការ ក៏បាននាំយកថវិកាចំនួន ១០,០០០,០០០រៀល(ដប់លានរៀល)ដែលជាថវិកាសទ្ធាជ្រះថ្លារបស់លោកឧត្តមសេនីយ៍ទោ នាយរងសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងគ្រឿងឧបភោគ បរិភោគមួយចំនួនផងដែរ។