ភ្នំពេញ៖ ព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល បានធ្វើការបើកចែកអាវរងារដែលជាអំណោយដ៏ថ្លៃថ្លា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ទបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី មាស យ៉ត នាយស្ដីទី វិទ្យាស្ថានកងរាជអាវុធហត្ថកំបូល បើកចែកជូនបុគ្គលិកវិទ្យាស្ថាន និងសិក្ខាកាមវគ្គបំណ្តុះបណ្ដាលភាសាបារាំងជំនាន់ទី៣ ក្នុងនោះ។