You are currently viewing វរសេនីយ៍ឯក តាំង ឈុនស្រេង បើកចែកអាវរងារដល់កម្លាំងអាវុធហត្ថខេត្តកោះកុង

វរសេនីយ៍ឯក តាំង ឈុនស្រេង បើកចែកអាវរងារដល់កម្លាំងអាវុធហត្ថខេត្តកោះកុង

កោះកុង៖ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុងលោកវរសេនីយ៍ឯក តាំង ឈុនស្រេង មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោកឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបានផ្សព្វផ្សាយផែនការការពារ និងបានធ្វើការបើកចែកអាវរងារ ដែលជាអំណោយដ៏ថ្លៃថ្លា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ទបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងបើកចែកជូន ដល់មេបញ្ជាការមូលដ្ឋានក្រុង-ស្រុក និងស្នាក់ការ ដើម្បីបើកចែកបន្តជូន ដល់នាយ-នាយរងអាវុធហត្ថ ក្រោមឱវាទ ៕