You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញបើកកិច្ចប្រជុំដើម្បីរៀបចំកម្លាំង មធ្យោបាយអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញបើកកិច្ចប្រជុំដើម្បីរៀបចំកម្លាំង មធ្យោបាយអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន

ភ្នំពេញ៖ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលប្រជុំវីដេអូ conference បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញបើកកិច្ចប្រជុំដើម្បីរៀបចំកម្លាំង មធ្យោបាយអនុវត្តតាមបទបញ្ជារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តជាប់បឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និង បង្រ្កាបជាបន្ទាន់ចំពោះការលួចកាប់ព្រៃលិចទឹក និងវាទទីយកដីនៅតាមបឹងទន្លេសាប។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៍ មេបញ្ជាការរង, នាយសេនាធិការ, នាយសេនាធិការរង, មេបញ្ជាការកងរាជអាវុធហត្ថខេត្តដែលជាប់បឹងទន្លេសាប ព្រមទាំងនាយការិយាល័យពាក់ព័ន្ធ។