You are currently viewing ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍

ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍

កំពង់ឆ្នាំង៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃចន្ទ ១០រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍បង្ក្រាបបទល្មើសទន្ទ្រានឈូសឆាយ កាន់កាប់ដីព្រៃលិចទឹកដែលជាដីអភិរក្សរបស់រដ្ឋបណ្ដាខេត្តជុំវិញបឹងទន្លេសាប នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជុំរីករាយ)។