You are currently viewing ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី និងលោកឧត្តមសេនីយ៍ឯក នន្ទ សុខា អញ្ជើញជាគណៈអធិបតី ប្រជុំជំនាញកសាងកម្លាំង!

ឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី និងលោកឧត្តមសេនីយ៍ឯក នន្ទ សុខា អញ្ជើញជាគណៈអធិបតី ប្រជុំជំនាញកសាងកម្លាំង!

ភ្នំពេញ៖ ព្រឹកថ្ងៃចន្ទ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលប្រជុំ Video Conference បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក ស៊ិន សូផាន្នី មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារកសាងកម្លាំង និងលោកឧត្តមសេនីយ៍ឯក នន្ទ សុខា មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារគោលនយោបាយ បានអញ្ជើញជាគណៈអធិបតីប្រជុំជំនាញកសាងកម្លាំង អប់រំ បណ្ដុះបណ្ដាល និងគោលនយោបាយប្រចាំឆ្នាំ២០២១ និងទិសដៅឆ្នាំ២០២២។ អញ្ជើញចូលរួមក្នុងប្រជុំនេះ ស្នងការ ស្នងការរង នាយនាយរងការិយាល័យ បុគ្គលិក ការិយាល័យហ្វឹកហ្វឺន ការិយាល័យគោលនយោបាយ ការិយាល័យផែនការជ្រើសរើស និងបណ្ដុះបណ្ដាល និងជាមួយមេបញ្ជាការរងទទួលផែនការកសាងកម្លាំង ការិយាល័យពាក់ព័ន្ធកងរាជអាវុធហត្ថរាជធានី ខេត្ត ទាំង ២៥ សាលាទាំង២ផងដែរ។