សៀមរាប៖ ព្រឹកចន្ទ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប អនុវត្តតាមបទបញ្ជាចុះបំពេញបេសកម្ម បង្ក្រាបបទល្មើស រុករានទន្ទ្រានដីព្រៃលិចទឹក បឹងទន្លេសាប ដឹកនាំបញ្ជាដោយមេបញ្ជាការរង ចំនួន ០៣រូប លោកវរេសេនីយ៍ឯក ស៊ិន លី មេបញ្ជាការរង ជានាយសេនាធិការ, លោកវរេសនីយ៍ឯក សេង វុទ្ធី មេបញ្ជាការរង ទទួលការងារស្រាវជ្រាវពត៌មាន សន្តិសុខ, លោកវរេសនីយ៍ឯក សូ ឆៃលី មេបញ្ជាការរង ទទួលការហ្វឹកហ្វឺន។ នៅតាមបណ្តាស្រុកជាប់បឹងទន្លេសាប ចំនួន ០៦ស្រុក ក្នុងនោះមានស្រុកស្រុកជីក្រែង, ស្រុកសូទ្រនិគម, ស្រុកប្រាសាទសាទបាគង, ក្រុងសៀមរាប, ស្រុកពួក និងស្រុកក្រឡាញ់។