ភ្នំពេញ៖ ដោយបានការអនុញ្ញាតពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃចន្ទ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ លោកវរសេនីយ៍ទោ សៅ ចន្ទគ្រឹស្នា នាយការិយាល័យនីតិកម្ម និងអធិការកិច្ច កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបំប៉នជំនាញអធិការកិច្ច តាមប្រព័ន្ធ Online Google Meet ដល់នាយទាហានជំនាញ តាមបណ្តាកងរាជអាវុធហត្ថរាជធានី-ខេត្ត, វិទ្យាស្ថាន, មជ្ឈមណ្ឌលហ្វឹកហ្វឺន ដែលជាមេបញ្ជាការរង/នាយករងទទួលជំនាញ, នាយការិយាល័យអធិការកិច្ច សរុប ៦៤នាក់ វគ្គនេះមានរយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣០ខែវិច្ឆិកា/០១ ខែធ្នូ ឆ្នាំ២០២១។