កណ្តាល៖ ដោយបានការណែនាំចង្អុលបង្ហាញពី លោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកណ្ដាល ព្រឹកថ្ងៃចន្ទ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ លោកស្រីវរសេនីយ៍ទោ អោម សុភារ៉ា មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខសំណេះសំណាលនាំយកថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួនរបស់មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ជូនដល់គ្រួសារអាវុធហត្ថឆ្លងទន្លេរ លោកអនុសេនីយ៍ទោ ខៀន វីរៈ ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកល្វាឯម ទទួលបានថវិកា ចំនួន ១,២៨៥,០០០ រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ស្ថិតនៅភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្នុងឱកាសនោះដែរ ក្រុមគ្រួសារអាវុធហត្ថ បានសំដែងនូវសេចក្តីអំណរគុណ និងជូនពរដល់លោកឧត្តមសេនីយ៍ មេបញ្ជាការ ព្រមទាំងមហាគ្រួសារកងរាជអាវុធហត្ថទាំងអស់សូមមានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច និងប្រកបដោយពុទ្ធពរទាំង៤ ប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។