ស្វាយរៀងៈ នៅវេលាម៉ោង១៥ និង៣០នាទីរសៀល ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងស្វាយរៀង សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន ស្ថិតនៅចំណុចនៅបន្ទប់លេខ ៤៥ សណ្ឋាគារ TTP2 ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
បើតាមប្រភពពត៌មានពី មន្ត្រីកងរាជអាវុធហត្ថខេត្តស្វាយរៀង បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះៈ
០១. សៀ វទ្ធី (ហៅធីស្កូវ) ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិដើមពោធិ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង
០២. ម៉េន សំណាង ( ហៅតែវ) ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានមុខរបរ មិនពិតប្រាកដ មានទី លំនៅ ភូមិ ថ្នល់ទទឹង សង្កាត់ ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង
០៣. ឌួង អែមសុភក្ត្រា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានមុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង
០៤.ស ផា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ ស្វាយតាយាន ឃុំ ស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
មន្ត្រីដដែល បានបញ្ជាក់បន្តឱ្យដឹងថាទៀតថា ការឃាត់ខ្លួននេះគឺធ្វើទៅបានដោយមានការ សហការផ្តល់ដំណឹងពីម្ចាស់សណ្ឋាគារ ថាមានយុវជនមួយក្រុម សង្ស័យកំពុងសេពគ្រឿងញៀន នៅចំណុចកន្លែងកើតហេតុខាងលើ។ បន្ទាប់ពីបានទទួលដំណឹងភ្លាម កម្លាំងកងរាជអាវុធហត្ថ ក៏បានចាត់ចែងកម្លាំងចុះទៅកន្លែងកើតហេតុភ្លាមៗ ព្រមទាំងបានធ្វើការចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០៥កញ្ចប់ ដែលមានទម្ងន់ស្មើ ០.៩៥ក្រាម
០២. ទូរសព្ទ័ដៃចំនួន០៤គ្រឿង និងសម្ភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួន។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀង បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។