បន្ទាយមានជ័យ៖ ផ្អែកតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងអនុវត្តន៍បទបញ្ជាយ៉ាងម៉ឺងម៉ាត់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្ររទេស និងយោងស្មារតីអង្គប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដឹកនាំដោយ ឯកឧត្ដម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ស្ដីពីការអនុវត្តវិធានការទប់ស្កាត់ពាក់ព័ន្ធការកាប់រុករានទន្ទ្រានដីតំបន់ព្រៃលិចទឹក តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានរៀបចំកម្លាំងចំនួន២១៩នាក់ ដើម្បីត្រៀមអន្តរាគមន៍ចុះប្រតិបត្តិការបង្ក្រាបជនទាំងឡាយណាដែលចូលមកកាប់ទន្រ្ទានយកដីក្នុងតំបន់ព្រៃលិចទឹកក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ។
ទន្ទឹមនឹងនោះលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានណែនាំដល់កម្លាំងចុះប្រតិបត្តិការទាំងអស់ត្រូវអនុវត្តន៍វិន័យ និងបទបញ្ជាឲ្យបានម៉ឺងម៉ាត់បំផុត ៕