You are currently viewing លោកឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញចូលរួមកិច្ចប្រជុំការងារចម្រុះកិច្ចសហប្រតិបត្តិការយោធាទាំងពីរ កម្ពុជា-ចិន ប្រចាំឆ្នាំ២០២១

លោកឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញចូលរួមកិច្ចប្រជុំការងារចម្រុះកិច្ចសហប្រតិបត្តិការយោធាទាំងពីរ កម្ពុជា-ចិន ប្រចាំឆ្នាំ២០២១

ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃអង្គារ ១១រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចូលរួមកិច្ចប្រជុំការងារចម្រុះកិច្ចសហប្រតិបត្តិការយោធាទាំងពីរ កម្ពុជា-ចិន ប្រចាំឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តសេនីយ៍ ណឹម សុវត្ថិ ទីប្រឹក្សាពិសេសសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាអគ្គនាយក អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និង ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ី ហ្គោវ័យ CI GUO WEI នាយការិយាល័យសហប្រតិបត្តិការយោធាអន្តរជាតិ ក្រសួងការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិន តាមប្រព៍ន្ធវីដេអូហ្សូម (ZOOM) នៅទីស្ដីការក្រសួងការពារជាតិ។