ពោធិ៍សាត់៖ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០២១ កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ ដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ុន សាត មេបញ្ជាការរងខេត្ត សហការជាមួយជាមួយអាជ្ញាធរមន្ត្រីជំនាញ ចុះបង្រ្កាបបទល្មើសការកាប់ទន្ទ្រានព្រៃលិចទឹកធ្វើជាកម្មសិទ្ធ នៅចំណុច ភូមិចិន្តាយ ឃុំមេទឹក ស្រុកបាកាន និងនៅស្រុកកណ្ដៀង ដឹកនាំលោកវរសេនីយ៍ឯក ញឹម នី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត សហការជាមួយអាជ្ញាធរ និងមន្ត្រីជំនាញ ចុះបង្ក្រាបបទល្មើសការកាប់ ទន្ទ្រានព្រៃលិចទឹក ដើម្បីយកដីធ្វើជាកម្មសិទ្ធ នៅចំណុចលេខ ភូមិព្រីងខ្ពស់ ឃុំស្រែស្តុក ស្រុកកណ្តៀង និងស្រុកក្រគរដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ូវ ថុល មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ចុះបង្ក្រាបបទល្មើសការកាប់ទន្ទ្រានព្រៃលិចទឹកធ្វើជាកម្មសិទ្ធ នៅចំណុចស្លាធរមួយគូរ ភូមិកំពង់ឡ ,អណ្តូងក្រៅ ភូមិពោធិ៍របង ឃុំកំពង់ពោធិ៍ ស្រុកក្រគរ។