បាត់ដំបង៖ នៅវេលាម៉ោង ០៩:៤៥ នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថខេត្តបាត់ដំបង បានអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន និងឃុំខ្លួនលេខ៥៧០ ត.ព្រ ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ របស់លោក ជា វណ្ណៈ ចៅក្រមជំនុំជម្រះសាលាដំបូងខេត្តបាត់ដំបង បានចាប់ខ្លួនពិរុទ្ធជន ឈ្មោះ ហេង សុឃឿត ភេទប្រុសអាយុ៣៥ ឆ្នាំ រស់នៅភូមិបវេល១ ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង ។
ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុជាតិញៀន បច្ចុប្បន្នពិរុទ្ធជនជំនាញកំពុងអនុវត្តតាមនីតិវិធី។