កណ្តាល៖ ព្រឹកថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយបានការណែនាំចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកណ្ដាល លោកវរសេនីយ៍ឯក ម៉ម សារឿង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខសំណេះសំណាលនាំយកថវិកា និងគ្រឿងឧបភោគបរិភោគ មួយចំនួនរបស់មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថ ជូនដល់គ្រួសារអាវុធហត្ថឆ្លងទន្លេរ លោកអនុសេនីយ៍ត្រី កូយ សុំ ជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គស្នួល ទទួលបានថវិកាចំនួន ១,៧៥៥,០០០ រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ស្ថិតនៅភូមិមហាលំពាំងទី១ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ ក្នុងឱកាសនោះដែរ ក្រុមគ្រួសារអាវុធហត្ថ បានសំដែងនូវសេចក្តីអំណរគុណ និងជូនពរដល់លោកឧត្តមសេនីយ៍ មេបញ្ជាការ ព្រមទាំងមហាគ្រួសារកងរាជអាវុធហត្ថទាំងអស់ ឲ្យមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច និងប្រកបដោយពុទ្ធពរទាំង៤ ប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។