ព្រះវិហារ៖ ថ្ងៃអង្គារ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានអញ្ជើញជាអធិបតី ប្រជុំត្រួតពិនិត្យការអនុវត្ត តួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ខែវិច្ឆិកា ទិសដៅការងារ ខែធ្នូ ឆ្នាំ ២០២១ សមាសភាពចូលរួមមាន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ប្រធានមន្ទីរទាំង ០៧ នាយការិយាល័យ មេបញ្ជាការមូលដ្ឋាន ក្រុង.ស្រុក ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត។