កោះកុង៖ នៅវេលាម៉ោង ១៥ និង ២០នាទី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកោះកុង លោកឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត បានជួបសំណេះសំណាលសួរសុខ និងនាំយកថវិកាចំនួន ១,២០០,០០០រៀល (ថវិកាលោកមេបញ្ជាការផ្ទាល់ចំនួន ១,០០០,០០០រៀល និងថវិកាក្រុមយេនឌ័រ២០០,០០០រៀល) ឧបត្ថម ដល់អាវុធហត្ថនារីលោកស្រី អនុសេនីយ៍ត្រី កង ស្រីនាង ជំនួយការការិយាល័យប្រតិបត្តិការ នៃមន្ទីរផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន ដែលបានសម្រាលកូនកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ។