You are currently viewing អាវុធហត្ថខេត្តកំពង់ឆ្នាំង បង្ក្រាបរថយន្តដឹកឈើ និងបានឃាត់ខ្លួនជនសង្ស័យម្នាក់

អាវុធហត្ថខេត្តកំពង់ឆ្នាំង បង្ក្រាបរថយន្តដឹកឈើ និងបានឃាត់ខ្លួនជនសង្ស័យម្នាក់

កំពង់ឆ្នាំង៖ នៅវេលាម៉ោង០១:៣០នាទី រំលងអធ្រាត្រ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង ដឹកនាំដោយលោកវរសេនីយ៍ត្រី អ៊ឹម លីអ៊ីម មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង សហការជាមួយកម្លាំងគយ ប្រចាំសាខាខេត្តកំពង់ឆ្នាំង ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង។

ដោយយោងបទល្មើសជាក់ស្ដែង កម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ដែលពាក់ព័ន្ធក្នុងករណីដឹកជញ្ជូនឈើគ្មានលិខិតអនុញ្ញាត និងរារាំងសមត្ថកិច្ចចុះអនុវត្តការងារ ប្រព្រឹត្តិទៅនៅចំណុចភូមិត្រពាំងពោធិ៍ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ជនសង្ស័យមានឈ្មោះ សុខ ចំរើន ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរអ្នកបើកបររថយន្ដ រស់នៅភូមិព្រៃពីស ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

វត្ថុតាងចាប់យករួមមានរថយន្តចំនួន០១គ្រឿង ម៉ាកហាយឡិនឌ័រ (High Lander) ពាក់ស្លាកលេខ កណ្ដាល 2A-3606 ពណ៌ទឹកប្រាក់, ឈឺប្រណិតធ្នង់មួយចំនួនមិនទាន់បានវាស់វែង។

បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យត្រូវបានការិយាល័យជំនាញយកទៅធ្វើតេស្តរកមេរោគកូវីត១៩ លទ្ធផលអវិជ្ជមាន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តដើម្បីបន្តនីតិវិធី។