បន្ទាយមានជ័យ: ដោយអនុវត្តន៍តាមបទបញ្ជាលោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះត្រួតពិនិត្យតាមគោលដៅចំនួន០៣ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ដែលកងកម្លាំងកំពុងឈរជើងដើម្បីបង្ការ និងបង្ក្រាបទប់ស្កាត់ការកាប់រុករានទន្រ្ទានព្រៃលិចទឹកដែលជាជម្រកត្រីពងជុំវិញបឹងទន្លេសាប ដើម្បីយកដីធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន មានស្រុកមង្គលបូរី និងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។