ភ្នំពេញ៖ ព្រឹកថ្ងៃពុធ ទី០១ ខែធ្នូ ឆ្នាំ២០២១ លោកវរសេនីយ៍ទោ ថុន ចន្ថា នាយការិយាល័យសិល្ប តំណាងលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំមន្ត្រីអាវុធហត្ថក្រោមឱវាទ អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងនាំយកថវិកាចូលរួមបុណ្យសព លោកអនុសេនីយ៍ឯក ប៉ិល សំអុន ជំនួយការការិយាល័យសិល្ប ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានទទួលមរណៈភាពកាលពីថ្ងៃអាទិត្យ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយរោគាពាធ។
សពតម្កល់ធ្វើបុណ្យនៅវត្តសន្តវ័ន្ត សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។