You are currently viewing ឧត្តមសេនីយ៍ឯក សេង សុង ប្រជុំបូកសរុបការងារជំនាញភស្តុភារ បច្ចេកទេសប្រចាំឆ្នាំ២០២១

ឧត្តមសេនីយ៍ឯក សេង សុង ប្រជុំបូកសរុបការងារជំនាញភស្តុភារ បច្ចេកទេសប្រចាំឆ្នាំ២០២១

ភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែធ្នូ ឆ្នាំ២០២១ នៅសាលប្រជុំ Video Conference បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ឯក សេង សុង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលការងារភស្តុភារ បច្ចេកទេស និងលោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញបើកកិច្ចប្រជុំបូកសរុបការងារជំនាញភស្តុភារ បច្ចេកទេសប្រចាំឆ្នាំ២០២១ និងទិសដៅឆ្នាំ២០២២។ អញ្ជើញចូលរួម នាយរងសេនាធិការ ស្នងការ ស្នងការរង ស្នងការដ្ឋានភស្តុភារ ស្នងការដ្ឋានសម្ភារបច្ចេកទេស នាយការិយាល័យពាក់ព័ន្ធ ព្រមទាំងមេបញ្ជាការរង នាយការិយាល័យ ពាក់ព័ន្ធរាជធានី ខេត្ត និងសាលាទាំង២។