កណ្តាល៖ រសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ លោក វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរងកងរាជអាវុធហត្ថ ជំនួសមុខលោកឧត្តមសេនីយ៍មេបញ្ជាការខេត្ត បានដឹកនាំក្រុមការងារ ចុះសួសុខទុក្ខ និងនាំយកមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្ត ជូនអាវុធហត្ថកំពុងសម្រាកព្យាបាលជំងឺចំនួន២រូប
១-លោកវរសេនីយ៍ត្រី សុខ ណារ៉ា ប្រធានមន្ទីរភស្តុភារ កំពុងសម្រាកព្យាបាលនៅផ្ទះ ទទួលនូវថវិកាចំនួន ៣,៤០៥,០០០រៀល និង គ្រឿងឧបភោគបរិភោគមួយចំនួនទៀត ស្ថិតនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
២-លោកអនុសេនីយ៍ទោ យ៉ន់ សុផាន់ណា ជំនួយការការិយាល័យផ្គត់ផ្គង់ កំពុងសម្រាកព្យាបាលនៅផ្ទះ ទទួលនូវថវិកាចំនួន ៨០០,០០០រៀល និង គ្រឿងឧបភោគបរិភោគមួយចំនួនទៀត ស្ថិតនៅភូមិលៀក ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល ។ ក្នុងឱកាសនោះដែរអាវុធហត្ថទាំង២រូប បានសំដែងនូវសេចក្តីអំណរគុណ និងជូនពរដល់លោកឧត្តមសេនីយ៍ មេបញ្ជាការ ព្រមទាំងមហាគ្រួសារកងរាជអាវុធហត្ថទាំងអស់ ឲ្យមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច និងប្រកបដោយពុទ្ធពរទាំង៤ ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕