ភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១ នៅបន្ទប់សវនាការ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអនុញ្ញាតឱ្យលោកស្រី ម៉ាកដាលីណា ប៊ីយ៉ូហ្សេ Mme.Magdalena BIOGET អនុប្រធាន អ្នកការទូត ទទួលបន្ទុកបេសកកម្មពិភពលោក ប្រតិភូទីចាត់ការសម្រាប់កិច្ចសហប្រតិបត្តិការសន្តិសុខ ការពារជាតិបារាំង និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ មានការចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ នាយសេនាធិការ លោកស្នងការ ស្នងការរង នាយរងខុទ្ទកាល័យ។