កំពង់ធំៈ នៅវេលាម៉ោង១៤ និង២៥នាទីរសៀល ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបារាយ៍ ដឹកនាំដោយលោកវរៈសេនីយ៍ត្រី ឃុន បុ៊នហួរ មេបញ្ជាការស្រុកបារាយណ៍ បានចេញប្រតិបត្តិការ បង្រ្កាបករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន០១លើក ស្ថិតនៅចំណុចភូមិពាក់ពេន ឃុំទៀ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
បើតាមប្រភពពត៌មានពី លោកវរសេនីយ៍ត្រី ឃុន ប៊ុនហួរ មេបញ្ជាការស្រុកបារាយណ៍ បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះមានឈ្មោះ ឈុន ដេវិត អាយុ១៧ឆ្នាំ រស់នៅភូមិអង្គនាង ឃុំទៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
លោក បានបញ្ជាក់បន្តឱ្យដឹងថាទៀតថា កម្លាំងកងរាជអាវុធហត្ថបានធ្វើការចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន០៣កញ្ចប់
០២. ម៉ូតូចំនួន០១គ្រឿង
០៣. ទូរសព្ទ័ដៃចំនួន០១គ្រឿង ។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបារាយណ៍ បានកសាងសំណុំរឿង ដើម្បីបញ្ចូនទៅបញ្ជាកាដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ចាត់ការបន្តតាមនីតិវិធី។