ប៉ៃលិន៖ ព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តប៉ៃលិន បានរៀបចំពិធីប្រជុំផ្សព្វផ្សាយផែនការ ដល់ជំនាញដែលពាក់ព័ន្ធដើម្បីត្រៀមឯកសារធ្វើការងារស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន យុទ្ធោបករណ៍ និងការងារសោធននិវត្តន៍ កងរាជអាវុធហត្ថ ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការ កងរាជអាវុធហត្ថខេត្តប៉ៃលិន និងមានការអញ្ជើញចូលរួមពីសំណាក់លោក មេបញ្ជាការរង លោកប្រធានមន្ទីរ និងលោកនាយការិយាល័យដែលពាក់ព័ន្ធ។