ឧត្តរមានជ័យ៖ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បានរៀបចំពិធីប្រជុំផ្សព្វផ្សាយការងារស្វ័យបច្ចុប្បន្នភាពចំនួនទ័ព-កូន យុទ្ធោបករណ៍ និងការងារសោធននិវត្តន៍ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី ពុទ្ធ សារ៉ាន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់លោក មេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក។