ពោធិ៍សាត់ៈ នៅវេលាម៉ោង០៨ និង០០នាទីព្រឹក ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បានរៀបចំពិធីផ្សព្វផ្សាយ ផែនការណែនាំ និង ចាត់តាំងអនុវត្តគោលការណ៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី
នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការការពារ និងអភិរក្ស ធនធានធម្មជាតិនៅកម្ពុជា ក្រោមអធិបតីភាពលោកវរសេនីយ៍ឯក អ៊ុត សំអាត មេបញ្ជាការរង ទទួលការងារកសាងកម្លាំង កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ និងមានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ និងមេបញ្ជាការស្រុក ក្រុង ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ផងដែរ។