ស្ទឹងត្រែង៖ ថ្ងៃទី០៣ ខែ ធ្នូ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ចូលរួមពិធីផ្តល់ជំនួយពីរដ្ឋាភិបាលកម្ពុជាជាវ៉ាក់សាំងការពារជំងី កូវីដ-១៩ ចំនួន ៥០០,០០០(ប្រាំសែនដូស) ដូសរួមជាមួយ និងរថយន្តដឹកវ៉ាក់សាំងចំនួន០៣គ្រឿង ដែលជាអំណោយដ៏ថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនរដ្ឋាភិបាលឡាវ ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលតំណាងខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន ប្រមុខរដ្ឋាភិបាលកម្ពុជាប្រគល់ជូនឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ប៊ុនហ្វែង ភូម៉ាឡៃ ស៊ីតរដ្ឋមន្រ្តីសុខាភិបាលឡាវនៅច្រករន្តរជាតិ ត្រពាំងគ្រៀលកម្ពុជា-ឡាវ ។