ភ្នំពេញៈ នៅវេលាម៉ោង១៣ និង២៥នាទីរសៀល ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខ័ណ្ឌទួលគោក សហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានចេញប្រតិបត្តិការ បង្រ្កាបករណីរក្សាទុក និងចែកចាយនូវសារធាតុញៀន០១លើក ស្ថិតនៅចំណុច ផ្ទះជួលម្តុំផ្លូវដែក ភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០៥នាក់។
បើតាមប្រភពពត៌មានពី មន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានប្រាប់ភ្នាក់ងារ GRK News ឱ្យដឹងថា ជនសង្ស័យដែលត្រូវកម្លាំងកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួននោះរួមមានឈ្មោះ ៈ
០១. ចុន សាត ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះជួល ម្តុំផ្លូវដែក ភូមិ១៤ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
០២. ពៅ សុខកា ភេទស្រី អាយុ២០ឆ្នាំមុខរបរលក់ផ្លែឈើ ស្នាក់នៅផ្ទះជួល ម្តុំផ្សារសាំហាន់ សង្កាត់ទួល សង្កែ ខណ្ឌឬស្សីកែវ
០៣. ចុន សុខា ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរ លក់ចាន់ហួយ ស្នាក់នៅផ្ទះជួល ម្តុំផ្លូវដែក សង្កាត់បឹងកក់១ខណ្ឌទួលគោក
០៤. ជឿន ចាន់ធី ភេទស្រី អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ
០៥. ភែល ផល្លី ភេទស្រី អាយុ៥៧ឆ្នាំ មុខរបរបោកខោអាវ ស្នាក់នៅផ្ទះជួល សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។
មន្ត្រីដដែល បានបញ្ជាក់បន្តឱ្យដឹងថាទៀតថា កម្លាំងកងរាជអាវុធហត្ថបានធ្វើការចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមានៈ
០១. ថ្នាំញៀនប្រភេទម៉ាទឹកកក ចំនួន១២កញ្ចប់
០២. ជញ្ជីងសំរាប់ថ្លឹងចំនួន០២គ្រឿង
០៣. ថង់សម្រាប់ច្រក១ថង់ធំ និងសម្ភារៈប្រើប្រាស់មួយចំនួន។
ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។