ស្វាយរៀង៖ នៅថ្ងៃសៅរ៍ ទី០៤ ខែធ្នូ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង បានដឹកនាំប្រជុំត្រួតពិនិត្យផែនការការពារសន្តិសុខ និងរក្សាសណ្ដាប់ធ្នាប់ ត្រៀមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាលមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបាវិត អគារសាលាសង្កាត់បាវិត និងអគារប៉ុស្ដិ៍នគរបាលរដ្ឋបាលបាវិត។ សមាសភាពចូលរួមមាន លោក លោកស្រីមេបញ្ជាការរង លោកនាយសេនាធិការ លោកប្រធានមន្ទីរទាំង៧ និងលោកមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត។