ភ្នំពេញ៖ ដោយទទួលបានការអនុញ្ញាតពីសំណាក់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រឹកថ្ងៃចន្ទ ទី៦ ខែធ្នូ ឆ្នាំ២០២១ នៅសាលប្រជុំ Video Conference នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានផ្សព្វផ្សាយផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់ ពិធីបញ្ចុះបឋមសិលាបើកដ្ឋានសាងសង់ទីលានបាញ់គ្រាប់ពិត នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរីករាយ និងផែនការការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ ពិធីសម្ពោធពហុកីឡដ្ឋានមរតកតេជោ។ អញ្ជើញចូលរួម ឧត្តមសេនីយ៍ នាយរងសេនាធិការ ស្នងការ ស្នងការដ្ឋានទាំង៧ នាយការិយាល័យ ហិរញ្ញវត្ថុ ខុទ្ទកាល័យ អធិការកិច្ច វរសេនាតូច អន្តរាគមន៍ ព្រមទាំងកងរាជអាវុធហត្ថ រាជធានី ខេត្តដែលមានការពាក់ព័ន្ធ។