You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចូលរួមកិច្ចប្រជុំក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចូលរួមកិច្ចប្រជុំក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា

បាត់ដំបង៖ នាយឧត្តមសេនីយ៍ សៅ សុខា បានដឹកនាំកម្លាំងអញ្ជើញចុះទៅខេត្តបាត់ដំបង នារសៀលថ្ងៃអាទិត្យ ទី០៥ ខែធ្នូ ឆ្នាំ២០២១ ចូលរួមកិច្ចប្រជុំក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីធ្វើការទប់ស្កាត់ និងស្រាវជ្រាវបង្ក្រាបអំពើល្មើស ការកាប់ទន្ទ្រានព្រៃលិចទឹក នៅតំបន់បឹងទន្លេសាប។