បាត់ដំបង៖ ព្រឹកថ្ងៃចន្ទ ទី០៦ ខែធ្នូ ឆ្នាំ២០២១ លោក នាយឧត្តមសេនីយ៍ សៅ សុខា បានដឹកនាំកម្លាំងអមដំណើរ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់អញ្ជើញចុះត្រួតពិនិត្យ ស្រាវជ្រាវបង្ក្រាបបទល្មើសការកាប់ទន្ទ្រានព្រៃលិចទឹក នៅតំបន់បឹងទន្លេសាប នៅស្រុកថ្មគោល ខេត្តបាត់ដំបង។