ព្រះសីហនុ៖ នៅវេលាម៉ោង ០៨:៥០នាទី ព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ មានករណី គ្រោះអគ្គីភ័យ ឆាបឆេះរថយន្តម៉ាក AlPHARD ពណ៌សពាក់ស្លាកលេខភ្នំពេញ BB7158 ម្ចាស់រថយន្តជាជនជាតិចិន ភេទប្រុស ។
កម្លាំងជំនាញនៃការិយាល័យជំនួយមនុស្សធម៌ និងសង្គ្រោះគ្រោះមហន្តរាយ កងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក វង្ស ប៊ុនថន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តបានដឹកនាំកម្លាំងជំនាញចុះអន្តរាគមន៍សង្រ្គោះបាញ់ទឹកពន្លត់ដើម្បីទប់ ស្កាត់កុំឱ្យឆេះរាលដា ធ្ងន់ធ្ងរស្ថិតនៅចំណុចភូមិ១ សង្កាត់ លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្នុងនោះកម្លាំងជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ០១គ្រឿង អស់ទឹក ចំនួន០១ឡាន និងសហការជាមួយកម្លាំងស្នងការនគរបាលខេត្ត។
ករណីនេះ បានឆេះខូតខាតរថយន្តស្ទើរទាំងស្រុងនិងសម្ភារ:មួយចំនួន តែមិនបណ្តាលឱ្យមនុស្សរងរបួសឬគ្រោះថ្នាក់ដល់អាយុជីវិតឡើយ ចំពោះមូលហេតុបណ្តាលមកពីឆ្លងចរន្តខ្សែភ្លើងកៅអីអង្គុយខាងមុខរថយន្ត។