You are currently viewing តំណាងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានដឹកនាំជំនាញធ្វើស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន

តំណាងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានដឹកនាំជំនាញធ្វើស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន

បន្ទាយមានជ័យ៖ យោងតាមស្មារតីអង្គប្រជុំថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ឯក ស៊ិន សុផាន្នី មេបញ្ជាការរង ទទួលការងារកសាងកម្លាំង និងជាប្រធានអនុគណៈកម្មការការងារស្វ័យបច្ចុប្បន្នភាពចំនួនទ័ព-កូន យុទ្ធោបករណ៍ និងការងារសោធននិវត្តន៍ កងរាជអាវុធហត្ថលើផ្ទៃប្រទេស តាមរយៈប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង Video Coference ។

ព្រឹកថ្ងៃចន្ទ ទី០៦ ខែធ្នូ ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី ស៊ុន សម្បត្តិ មេបញ្ជាការរងទទួលការងារកសាងកម្លាំង តំណាងលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំការិយាល័យជំនាញធ្វើស្វ័យត្រួតពិនិត្យចំនួនទ័ព-កូន នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។