កំពង់ឆ្នាំងៈ នៅវេលាម៉ោង០៧ និង០០នាទីព្រឹក ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានសហការជាមួយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង និងខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ចាម បានបង្ក្រាបបទល្មើសនេសាទចំនួន០លើក ស្ថិតនៅចំណុចភូមិកំពង់ត្រឡាចក្រោម ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ។
បើតាមប្រភពពត៌មានពីភ្នាក់ងារ GRK News ប្រចាំខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា
កម្លាំងបានធ្វើការចាប់យកវត្ថុតាង មួយចំនួន រួមមានៈ
០១. របាំងព្រួលស្បៃមុង ចំនួន២១០០ម៉ែត្រ
០២. បង្គោលចំរុះ ចំនួន៦៥០ដើម
វត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ប្រគល់ជូនខណ្ឌរដ្ឋបាលជលផល ដើម្បីចាត់ការបន្តតាមនីតិវិធី។